ភាសារខ្មែរ English

សូមស្វាគមន៍!

ក្រសួងទេសចរណ៍ និងគណៈកម្មាធិការជាតិវាយតម្លៃទីក្រុងស្អាត បានរៀបចំកម្មវិធីប្រកួតប្រជែង “ទីក្រុង ដែលមានវិធានសុវត្ថិភាពទេសចរណ៍” ដើម្បីចូលរួមវាយតម្លៃដល់បេក្ខភាព ក្រុង ខណ្ឌ ដែលបានអនុវត្ត វិធានសុវត្ថិភាពទេសចរណ៍បានល្អ ដែលគ្រោងនឹងប្រកាសជ័យលាភីនាឱកាសទិវាជាតិទីក្រុងស្អាតឆ្នាំ២០២១ នាពេលខាងមុខ។

កម្មវិធីប្រកួតប្រជែងនេះរៀបចំឡើងដោយផ្អែកលើលក្ខណៈពិសេសមួយចំនួនដូចជា៖

- ឡាបិលទទួលស្គាល់អាជីវកម្មដែលអនុវត្តស្របតាមវិធានសុវត្ថិភាពទេសចរណ៍

- ការរៀបចំជាការផ្សព្វផ្សាយពីការណែនាំផ្សេងៗដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩

- មានបុគ្គលិកវាស់កម្តៅនៅច្រកចេញ-ចូល លាងដៃនឹងសាប៊ូ ឬទឹកអាកុល ឬជែលមុនចូលអាជីវកម្ម

- បុគ្គលិកបប្រើការ ពាក់ម៉ាស់ត្រឹមត្រូវ ឬរបាំងមុខ ឬស្រោមដៃ

- ការរក្សាគម្លាតសង្គម

- កត់ឈ្មោះ និងលេខទូរស័ព្ទចំពោះជនគ្រប់រូបដែលចូលក្នុងទីតាំងអាជីវកម្ម

អស្រ័យហេតុនេះ សូមបងប្អូនប្រជាពលរដ្ឋ ក៏ដូចជាភ្ញៀវទេសចរជាតិ និងអន្តរជាតិ ចូលរួមធ្វើការវាយតំលៃលើបេក្ខភាព ដោយធ្វើការចុចនៅលើប៊ូតុង ពេញចិត្ត ឬ មិនពេញចិត្ត លើបេក្ខភាពដែលលោកអ្នកចង់វាយតំលៃចំណោមបេក្ខភាពដូចខាងក្រោម៖


© ២០២០ - ២០២១ រក្សាសិទ្ធដោយក្រសួងទេសចរណ៍ និងគណៈកម្មាធិការជាតិវាយតម្លៃទីក្រុងស្អាត